Bophana Center

Bophana Center Bophana Center collects image, sound and video archives related to Cambodia and shares them for free with the general public.
(333)

Co-founded by Cambodian filmmakers Rithy Panh and Ieu Pannakar, the Bophana Center collects image and sound archives related to Cambodia and gives the general public free access to this unique heritage. The Center also trains young Cambodians in the fields of cinema, audiovisual and new media, to enhance their understanding of the creation process and inspire meaningful productions about their own

culture. Feel free to come to the Bophana Center to watch over 2,400 films about Cambodia for free! You can explore films produced from 1899 until today and photos taken as early as 1866! Working hours:
- Mon-Fri (8 AM-12 PM & 2 PM-6 PM)
- Sat (2 PM-6 PM)

Reservations for group screenings and visits are welcome. Website: bophana.org
YouTube: youtube.com/bophanacenter/
Twitter: twitter.com/bophanacenter
Instagram: instagram.com/bophanacenter/
LinkedIn: linkedin.com/company/bophana/

We are thankful for your donations via Give2Asia or ABA:
Give2Asia: give2asia.org/bophana/
ABA: 000 696 709 (ASSOCIATION … AUDIOVISUELS)

[English Below] នេះ ជាទិដ្ឋភាពនៃសកម្មភាពហ្វឹកហាត់របស់សិក្ខាកាមលើបច្ចេកទេសកាមេរ៉ា និងការថតសំឡេង ក្នុងវគ្គបណ្ដុះបណ្ដាលជំនា...
20/05/2026

[English Below] នេះ ជាទិដ្ឋភាពនៃសកម្មភាពហ្វឹកហាត់របស់សិក្ខាកាមលើបច្ចេកទេសកាមេរ៉ា និងការថតសំឡេង ក្នុងវគ្គបណ្ដុះបណ្ដាលជំនាញផលិតភាពយន្ដឯកសារនៅ​មជ្ឈមណ្ឌលបុប្ផាណា​ឆ្នាំសិក្សា២០២៦-២០២៧ ដែលជាផ្នែកមួយនៃគម្រោង«លើកកម្ពស់ការថែរក្សាការ​ចងចាំផ្នែកសោតទស្សន៍និងការផ្តល់ភាពអង់អាចដល់យុវជន»។

តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមបាននឹងកំពុងអភិវឌ្ឍជំនាញបច្ចេកទេស​សំខាន់ៗ​ក្នុងការផលិតឯកសារសោតទស្សន៍ រួមមានបច្ចេកទេសគ្រប់គ្រងកាមេរ៉ា ប្លង់រូបភាព ការគ្រប់គ្រងបច្ចេកទេសសំឡេង និងការដឹកនាំរឿងជាដើម។

គម្រោងនេះអនុវត្តដោយមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីសាធារណរដ្ឋបារាំង តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) មូលនិធិហេនរីលូស៍ មូលនិធិរៃ និងមិត្តរបស់មជ្ឈមណ្ឌបុប្ផាណា តាមរយៈម៉ាយរៀដយូអេសអេ។
- - - - - - - - - - - - -
A glimpse of trainees’ activities practicing camera operation and location sound recording for documentary filmmaking during the Documentary Film Training Program at Bophana Center for the academic year 2026–2027, as part of the project “Enhancing the Preservation of Audiovisual Memory and Youth Empowerment.”

Through these practical sessions, trainees are developing essential technical skills in audiovisual production, including camera management, framing, sound management, and directing, etc.

This project is implemented by the Bophana Center (ARPAA) with financial support from France through the AFD - Agence Française de Développement , the Henry Luce Foundation, the Rei Foundation Limited, and Friends of Bophana through Myriad USA.

20/05/2026

ក្នុងឱកាសទិវាជាតិនៃការចងចាំ ២០ ឧសភា មជ្ឈមណ្ឌលបុប្ផាណាសូមជូនភាពយន្ដឯកសារដែលមានចំណងជើងថា «ព្រីងចុងមែក» ជាខ្សែភាពយន្ដឯកសាររៀបរាប់អំពីរឿងរ៉ាវសោកនាដកម្មស្នេហាដ៏ជូរចត់នៃក្រុមគ្រួសារកម្ពុជា-វៀតណាមមួយគ្រួសារ បានជួបប្រទះការគំរាមកំហែងជីវិតក្នុងសម័យខ្មែរក្រហម។ ឪពុកដែលជាមេគ្រួសារបានធ្វើអត្តឃាតខ្លួនឯង ដើម្បីសង្រ្គោះប្រពន្ធ និងកូនឲ្យរួចផុតពីការកាប់សម្លាប់ទាំងគ្រួសារ។

ភាពយន្ដឯកសារ «ព្រីងចុងមែក» ដឹកនាំរឿងដោយ លោក រឿន ណារិទ្ធ ឆ្នាំ២០១៧ មានរយៈពេល ៣៧នាទី និយាយភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម

លោកអ្នកអាចធ្វើការសិក្សាស្រាវជ្រាវបន្ថែមអំពីប្រវតិ្ដសាស្រ្ដសម័យខ្មែរក្រហមគ្រប់ពេលវេលា គ្រប់ទីកន្លែងតាមរយៈ «អេប-ប្រវត្ដិសាស្រ្ដខ្មែរក្រហម»
📲 សម្រាប់ទូរសព្ទដែលប្រើប្រាស់ប្រព័ន្ធ iOS សូមចុច https://goo.gl/uWDF96
📲សម្រាប់ទូរសព្ទដែលប្រើប្រាស់ប្រព័ន្ធAndroid សូមចុច https://goo.gl/sFH4xR

លោកអ្នកក៍អាចសិក្សាអំពីទីតាំងសំខាន់ក្នុងប្រវត្ដិសាស្រ្ដខ្មែរក្រហមតាមរយៈកម្មវិធី «ទីចងចាំ-Mapping Memories Cambodia»
🔗https://mappingmemoriescambodia.com/kh

👉តើអ្នកមានគំនិតផលិតភាពយន្ត ប៉ុន្តែមិនដឹងថាត្រូវចាប់ផ្តើមពីណាមែនទេ? ចង់ដឹងពីរបៀបដែលភាពយន្តត្រូវបានផលិត និងផ្ដល់ហិរញ្ញប្បទ...
19/05/2026

👉តើអ្នកមានគំនិតផលិតភាពយន្ត ប៉ុន្តែមិនដឹងថាត្រូវចាប់ផ្តើមពីណាមែនទេ? ចង់ដឹងពីរបៀបដែលភាពយន្តត្រូវបានផលិត និងផ្ដល់ហិរញ្ញប្បទានមែនទេ?

ចូលរួមជាមួយពួកយើងក្នុងកម្មវិធីស៊ីណេក្លឹបក្រោមប្រធានបទ «ផែនការភាពយន្ត ៖ ការផលិត និងការផ្តល់ហិរញ្ញប្បទានដល់ភាពយន្តនៅកម្ពុជា» ដែលមានការចូលរួមចែករំលែកពីភ្ញៀវពិសេសជាផលិតករ និងសមិទ្ធករភាពយន្ត គឺលោក សេង ធី អំពីការពិតនៃការនាំយកគម្រោងភាពយន្តមកអនុវត្ត។

វគ្គនេះនឹងស្វែងយល់ពីដំណើរការនៃការបង្កើតគម្រោងភាពយន្ត យុទ្ធសាស្ត្រហិរញ្ញប្បទាន និងការចែកចាយ ដោយផ្តល់ជូននូវបទពិសោធន៍ដោយផ្ទាល់ និងការយល់ដឹងជាក់ស្តែងអំពីឧស្សាហកម្មភាពយន្ដនៅប្រទេសកម្ពុជា។ មិនថាអ្នកជាអ្នកផលិតភាពយន្ត និស្សិត ឬអ្នកចូលចិត្តភាពយន្តនោះទេ នេះគឺជាឱកាសរបស់អ្នកក្នុងការរៀន សួរសំណួរ និងផ្លាស់ប្តូរគំនិតដោយផ្ទាល់ជាមួយអ្នកជំនាញក្នុងវិស័យនេះ។

✨នាំយកគំនិតរបស់អ្នក បង្ហាញគំនិតរបស់អ្នក និងស្វែងយល់ពីអ្វីដែលត្រូវការដើម្បីប្រែក្លាយរឿងរ៉ាវទៅជាភាពយន្ត!

📍ទីតាំង៖ មជ្ឈមណ្ឌលបុប្ផាណា
🗓កាលបរិច្ឆេទ៖ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦
🎤ភាសាខ្មែរ
⏰ម៉ោង ១៨:០០

- - - - - - - - - - - - - - - -
👉Have a film idea but don’t know where to begin? Curious about how films are actually produced and financed?

Join our Cine Club session, “The Cinematic Blueprint – Producing & Financing Films in Cambodia”, featuring special guest Seng Thy, a film producer and filmmaker, to share the realities of bringing a film project to life.

The session will explore the process of developing a film project, financing strategies, and distribution, offering first-hand industry experience and practical insights into Cambodia’s film landscape. Whether you are an aspiring filmmaker, student, or cinema enthusiast, this is your chance to learn, ask questions, and exchange ideas directly with a professional in the field.

✨Bring your ideas, pitch your concepts, and discover what it takes to turn stories into films!

📍Venue: Bophana Center
🗓Date : May 29, 2026
🎤Language : Khmer
⏰Time : 18:00















【ភាពយន្ដថ្ងៃសៅរ៍- 𝗖𝗶𝗻𝗲-𝗦𝗮𝘁𝘂𝗿𝗱𝗮𝘆】🎞ការតស៊ូ និងភាពធន់📽ផលិតដោយមជ្ឈមណ្ឌលបុប្ផាណា ឆ្នាំ២០២៥ រយៈពេល៥៧នាទី ភាសាខ្មែរ មានអក្សរអង...
19/05/2026

【ភាពយន្ដថ្ងៃសៅរ៍- 𝗖𝗶𝗻𝗲-𝗦𝗮𝘁𝘂𝗿𝗱𝗮𝘆】
🎞ការតស៊ូ និងភាពធន់
📽ផលិតដោយមជ្ឈមណ្ឌលបុប្ផាណា ឆ្នាំ២០២៥ រយៈពេល៥៧នាទី ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម

ភាពយន្តឯកសារទាំងនេះគឺជាស្នាដៃរបស់សិក្ខាកាមដែលបានសិក្សាជំនាញផលិតភាពយន្តឯកសារនៅមជ្ឈមណ្ឌលបុប្ផាណាក្រោមគម្រោង ​«ការបណ្តុះបណ្តាលជំនាញផលិតភាពយន្តនិងការលើកកម្ពស់ការផ្លាស់ប្តូរការសិក្សានិងការអភិវឌ្ឍផ្នែកបណ្ណសារ តាមរយៈការផលិតភាពយន្តនៅកម្ពុជា»​ អនុវត្តដោយមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ក្រោមជំនួយឧបត្ថម្ភពីមូលនិធិហេនរីលូស៍ (Henry Luce Foundation)។

ខ្សែភាពយន្តទាំងនេះឆ្លុះបញ្ចាំងយ៉ាងមានអត្ថន័យអំពីភាពធន់របស់មនុស្សដែលប្រឈមមុខនឹងភាពក្រីក្រ ការផ្លាស់ទីលំនៅ និងពិការភាព ដោយបង្ហាញពីកម្លាំងចិត្ត ការតាំងចិត្ត និងការតស៊ូរបស់ពួកគេ។

🗓⏰ថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង៥ល្ងាច នៅមជ្ឈមណ្ឌលបុប្ផាណា។
ចូលរួមដោយសេរី និងឥតគិថ្លៃ

📱ឆាណែលតេលេក្រាម: https://t.me/Bophanacenter

🤝គាំទ្រសកម្មភាពរបស់មជ្ឈមណ្ឌលបុប្ផាណាតាមរយៈ
1. Myriad: https://bit.ly/3Pqfvkz
2. ABA: 006 819 190 (ASSOCIATION ... AUDIOVISUELS)
ការបរិច្ចាគរបស់លោកអ្នកនឹងជួយធ្វើឱ្យសកម្មភាពរបស់មជ្ឈមណ្ឌលបុប្ផាណាអាចបន្តទៅមុខបាន!
- - - - - - - - - - - - -

🎞Struggle and Resilience
📽Produced by Bophana Center, 2025, 57min, Khmer version with English subtitles

These documentary films are the work of trainees who studied documentary filmmaking at the Bophana Center under the project ‘Training Tomorrow’s Film Directors and Promoting Exchange and Archival Development through Cambodia’s Filmmaking’ in 2024, implemented by the Bophana Audiovisual Resource Center and supported by a grant from the Henry Luce Foundation.

These films meaningfully reflect the resilience of people facing poverty, displacement, and disability, revealing their strength, determination, and perseverance.

🗓⏰Saturday, May 23, 2026, at 5:00 pm, Bophana Center.

👉Free​ Entry!
📱Bophana Center Telegram Channel: https://t.me/Bophanacenter

🤝Support Bophana Center's activity via:
1. Myriad: https://bit.ly/3Pqfvkz
2. ABA: 006 819 190 (ASSOCIATION ... AUDIOVISUELS)
Your donation will help keep Bophana Center's activities alive!
- - - - - - - - - - -

កម្មវិធីភាពយន្ដថ្ងៃសៅរ៍ ជាផ្នែកមួយនៃគម្រោង«លើកកម្ពស់ការថែរក្សាការចងចាំផ្នែកសោតទស្សន៍និងការផ្តល់ភាពអង់អាចដល់យុវជន» អនុវត្ដដោយមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីសាធារណរដ្ឋបារាំង តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) មូលនិធិហេនរីលូស៍ មូលនិធិរៃ និងមិត្តរបស់មជ្ឈមណ្ឌបុប្ផាណា តាមរយៈម៉ាយរៀដយូអេសអេ។

The Cine-Saturday program is part of the project ‘Enhancing the Preservation of Audiovisual Memory and Youth Empowerment,’ implemented by the Bophana Center (ARPAA) with financial support from France through the AFD - Agence Française de Développement, the Henry Luce Foundation, the Rei Foundation Limited, and Friends of Bophana through Myriad USA.















ក្នុងវរោកាសដ៏មហានក្ខត្តឫក្សឧត្ដុង្គឧត្តម នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់៧៣ យាងចូល ៧៤ព្រះវស្សា នៅថ្ងៃទី១៤ ខែឧស...
13/05/2026

ក្នុងវរោកាសដ៏មហានក្ខត្តឫក្សឧត្ដុង្គឧត្តម នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់៧៣ យាងចូល ៧៤ព្រះវស្សា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា ជាសមាជិកក្រុមប្រឹក្សាភិបាល ស្ថាបនិក គណៈកម្មការប្រតិបត្តិ បុគ្គលិក និងសិក្ខាកាមទាំងអស់នៃ មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា សូមព្រះបរមរាជានុញ្ញាតក្រាបបង្គំថ្វាយនូវព្រះរាជសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរថ្វាយ «ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា» សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំ សុខសាន្ត និងសម្បូរថ្កុំថ្កើងដល់កូន ចៅ ចៅទួតរបស់ព្រះអង្គដ៏យូរអង្វែងតរៀងទៅ។
សូម «ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាទទួលនូវអភិវន្ទនាការដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំ ខ្ញុំម្ចាស់ទាំងអស់គ្នា។

[English & French Below] បាឋកថា | Lecture | Conférenceបាឋកថា «សាកល្បងសិក្សាអំពីលេខនិងចំនួនក្នុងភាសាខ្មែរតាមសិលាចារឹក»🎤ធ្...
13/05/2026

[English & French Below] បាឋកថា | Lecture | Conférence
បាឋកថា «សាកល្បងសិក្សាអំពីលេខនិងចំនួនក្នុងភាសាខ្មែរតាមសិលាចារឹក»
🎤ធ្វើបទបង្ហាញដោយបណ្ឌិត ឆោម គន្ធា ជាភាសាខ្មែរ
🗓⏰ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៨:៣០ នៅមជ្ឈមណ្ឌលបុប្ផាណា

សិលាចារឹកខ្មែរមានកត់ត្រាអំពីលេខចាប់ពីរវាងសតវត្សទី ៦ មក ដើម្បីប្រាប់ពេលវេលាគេធ្វើបុណ្យណាមួយនៅប្រាសាទ និងចំនួនខ្ញុំបម្រើនិងវត្ថុដែលជាដង្វាយព្រះតាមប្រាសាទ ។ បទបង្ហាញរបស់លោកស្រីឆោម គន្ធា នឹងពន្យល់លេខដែលគេសរសេរផង និងពាក្យគេរាប់ឬអានលេខទាំងនោះផង ទៅតាមលំដាប់សម័យកាល ។ បទបង្ហាញនេះក៏នឹងគូសបញ្ជាក់អំពីពាក្យប្រាប់ចំនួននៅក្នុងបរិបទដទៃទៀត ដូចជាការឲ្យពរនិងបណ្ដាសា , ការគ្រប់គ្រងដីធ្លី និងឋានន្តរសក្តិអ្នករាជការ ។
សូមអញ្ជើញចូលរួមដោយសេរី និងឥតគិតថ្លៃ
- - - - - - - - - - - - - -

Lecture: “Learning About Numbers and Quantities in Khmer Through Inscriptions”
🎤By Dr. Chhom Kunthea
This lecture will be delivered in Khmer.
🗓⏰Tuesday, May 26, 2026 at 18:30 Bophana Center

Khmer inscriptions from the 6th century onwards record the times when certain rituals and ceremony were performed at temples and the number of attendants and offerings to the gods at the temples. Ms. Chhom Kanthea's presentation will explain both written numbers and the words used to count or read those numbers, in chronological order.
In this lecture, Dr. Chhom Kunthea will explore both numerical notation and the vocabulary used to count and interpret these numbers, presented in chronological order. The talk will also highlight the use of number-related terms in various contexts, including blessings and curses, land administration, and the ranking of government officials.
- - - - - - - - - - - - - -

Conférence : « Apprendre les nombres et les quantités en khmer à travers les inscriptions »
🎤Par le Dr Chhom Kunthea
Cette conférence sera donnée en khmer.
🗓⏰26 mai 2026 à 18h30, Centre Bophana

Les inscriptions khmères, à partir du VIe siècle, consignent les dates et heures des rituels et cérémonies accomplis dans les temples, ainsi que le nombre de participants et d'offrandes aux dieux. La présentation de Mme Chhom Kunthea expliquera, par ordre chronologique, la notation numérique et le vocabulaire utilisé pour compter et interpréter ces nombres.
Elle mettra également en lumière l'utilisation des termes numériques dans divers contextes, tels que les bénédictions et les malédictions, l'administration foncière et la hiérarchie gouvernementale.















13/05/2026
13/05/2026
【ភាពយន្ដថ្ងៃសៅរ៍- 𝗖𝗶𝗻𝗲-𝗦𝗮𝘁𝘂𝗿𝗱𝗮𝘆】🎞ជីវិត ការចងចាំ និងការផ្លាស់ប្ដូរ📽ផលិតដោយមជ្ឈមណ្ឌលបុប្ផាណា ឆ្នាំ២០២៤ រយៈពេល៧៧នាទី ភាសាខ...
12/05/2026

【ភាពយន្ដថ្ងៃសៅរ៍- 𝗖𝗶𝗻𝗲-𝗦𝗮𝘁𝘂𝗿𝗱𝗮𝘆】
🎞ជីវិត ការចងចាំ និងការផ្លាស់ប្ដូរ
📽ផលិតដោយមជ្ឈមណ្ឌលបុប្ផាណា ឆ្នាំ២០២៤ រយៈពេល៧៧នាទី ភាសាខ្មែរមានអក្សរអង់គ្លេសរត់ពីក្រោម

ភាពយន្តឯកសារទាំងនេះគឺជាស្នាដៃរបស់សិក្ខាកាមដែលបានសិក្សាជំនាញផលិតភាពយន្តឯកសារនៅមជ្ឈមណ្ឌលបុប្ផាណាក្រោមគម្រោង ​«ការបណ្តុះបណ្តាលជំនាញផលិតភាពយន្តនិងការលើកកម្ពស់ការផ្លាស់ប្តូរការសិក្សានិងការអភិវឌ្ឍផ្នែកបណ្ណសារ តាមរយៈការផលិតភាពយន្តនៅកម្ពុជា»​ អនុវត្តដោយមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ក្រោមជំនួយឧបត្ថម្ភពីមូលនិធិហេនរីលូស៍ (Henry Luce Foundation)។

ខ្សែភាពយន្តទាំងនេះស្វែងយល់ពីដំណើរផ្ទាល់ខ្លួនដែលបង្កើតឡើងដោយការចងចាំ ប្រវត្តិសាស្ត្រ និងការផ្លាស់ប្តូរសង្គម ដោយឆ្លុះបញ្ចាំងពីរបៀបដែលមនុស្សរុករកអតីតកាល បច្ចុប្បន្នកាល និងអនាគតតាមរយៈសិល្បៈនៃការនិទានរឿង។

🗓⏰ថ្ងៃសៅរ៍ ទី​១៦ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង៥ល្ងាច នៅមជ្ឈមណ្ឌលបុប្ផាណា។
ចូលរួមដោយសេរី និងឥតគិថ្លៃ

📱ឆាណែលតេលេក្រាម: https://t.me/Bophanacenter
🤝គាំទ្រសកម្មភាពរបស់មជ្ឈមណ្ឌលបុប្ផាណាតាមរយៈ
1. Myriad: https://bit.ly/3Pqfvkz
2. ABA: 006 819 190 (ASSOCIATION ... AUDIOVISUELS)
ការបរិច្ចាគរបស់លោកអ្នកនឹងជួយធ្វើឱ្យសកម្មភាពរបស់មជ្ឈមណ្ឌលបុប្ផាណាអាចបន្តទៅមុខបាន!
- - - - - - - - - - - - -

🎞Life, Memory and Change
📽Produced by Bophana Center, 2024, 77min, Khmer version with English subtitles.

These documentary films are the work of trainees who studied documentary filmmaking at the Bophana Center under the project “Training Tomorrow’s Film Directors and Promoting Exchange and Archival Development through Cambodia’s Filmmaking” in 2024. The project was implemented by the Bophana Audiovisual Resource Center and supported by a grant from the Henry Luce Foundation. These films explore personal journeys shaped by memory, history, and social change, reflecting how people navigate the past, present, and future through intimate and artistic storytelling.

🗓⏰Saturday, May 16, 2026, at 5:00 pm, Bophana Center.

👉Free​ Entry!
📱Bophana Center Telegram Channel: https://t.me/Bophanacenter
🤝Support Bophana Center's activity via:
1. Myriad: https://bit.ly/3Pqfvkz
2. ABA: 006 819 190 (ASSOCIATION ... AUDIOVISUELS)
Your donation will help keep Bophana Center's activities alive!
- - - - - - - - - - -

កម្មវិធីភាពយន្ដថ្ងៃសៅរ៍ ជាផ្នែកមួយនៃគម្រោង«លើកកម្ពស់ការថែរក្សាការចងចាំផ្នែកសោតទស្សន៍និងការផ្តល់ភាពអង់អាចដល់យុវជន» អនុវត្ដដោយមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីសាធារណរដ្ឋបារាំង តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) មូលនិធិហេនរីលូស៍ មូលនិធិរៃ និងមិត្តរបស់មជ្ឈមណ្ឌបុប្ផាណា តាមរយៈម៉ាយរៀដយូអេសអេ។

The Cine-Saturday program is part of the project ‘Enhancing the Preservation of Audiovisual Memory and Youth Empowerment,’ implemented by the Bophana Center (ARPAA) with financial support from France through the AFD - Agence Française de Développement, the Henry Luce Foundation, the Rei Foundation Limited, and Friends of Bophana through Myriad USA.















CIFF 360 in KEP is back 13-17 May! A flashback from last year's edition!Great venue, Great view, Great films, great peop...
12/05/2026

CIFF 360 in KEP is back 13-17 May! A flashback from last year's edition!
Great venue, Great view, Great films, great people and great discussions !

CAMBODIA CINEMA FORUM for CAMBODIA FILM PROFESSIONALS - A FEW MORE DAYS TO RSVP! Deadline May 11th.សូមស្វាគមន៍មកកាន់ វេទ...
12/05/2026

CAMBODIA CINEMA FORUM for CAMBODIA FILM PROFESSIONALS - A FEW MORE DAYS TO RSVP! Deadline May 11th.

សូមស្វាគមន៍មកកាន់ វេទិកាភាពយន្តកម្ពុជា (Cambodia Film Forum) ដែលជាកម្មវិធីដ៏វិសេសវិសាលមួយនៃ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១៥ (CIFF) នៅខេត្តកែប (ចាប់ពីថ្ងៃទី ១៤ ដល់ ១៧ ខែឧសភា ឆ្នាំ២០២៦)។ កម្មវិធីមួយនេះ នឹងមានការ​ចូលរួមពីអ្នកជំនាញក្នុងវិស័យភាពយន្តនៅកម្ពុជា ក្នុងការជជែកពិភាក្សា ដើម្បីធ្វើការចែករំលែកគំនិតកែលម្អ​ រៀបចំគោលដៅ និងផែនការសម្រាប់វិស័យភាពយន្តនាពេលអនាគត។
ព័ត៌មានលម្អិតនៃកម្មវិធី៖
• 📅 កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៦
• ⏰ ពេលវេលា៖ កម្មវិធីចាប់ផ្តើមពីម៉ោង ១០:០០ ព្រឹក – ០៥:០០ ល្ងាច
• 📍 ទីតាំង: Knai Bang Chatt, Kep Province
ចំណាំ: កម្មវិធីមានផ្ដល់ជូននៅ អាហារថ្ងៃត្រង់ សម្រាប់អ្នកចូលរួមកម្មវិធីនាថ្ងៃសៅរ៍។ សូមជម្រាបថា រាល់ការទទួលទានអាហារ ឬភេសជ្ជៈបន្ថែមផ្សេងទៀត ក្រៅពីអាហារថ្ងៃត្រង់ដែលបានកំណត់ក្នុងកម្មវិធី នឹងជាការចំណាយផ្ទាល់ខ្លួនរបស់អ្នកចូលរួម។
"The place to share ideas, shape what's next, and grow Cambodia's film future together."
Welcome to the Cambodia Film Forum, a core highlight of the 15th Cambodia International Film Festival (CIFF) 360 in Kep (14-17 MAY). This one-day forum brings together film professionals in Cambodia to share what they want to improve, exchange ideas, and explore new possibilities. It aims to build a shared understanding of the current industry, imagine its future collaboratively, and produce a realistic roadmap along with clear requests for support.
Event Details:
• 📅 Date: Saturday, 16 May 2026
• ⏰ Time: 10:00 AM – 5:00 PM (Welcome starting at 09:30 AM)
• 📍 Location: Knai Bang Chatt, Kep Province

RSVP HERE BEFORE MAY 11th
https://docs.google.com/forms/d/17C3aWCkAG20APqAX6xQtBYlk8coEaziWqA90A76WZ-w/edit

Address

N. 64, Street 200
Phnom Penh
12211

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 14:00 - 18:00

Telephone

+855 23 992 174

Alerts

Be the first to know and let us send you an email when Bophana Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Bophana Center:

Share