Phonshop Of Mr.KOY

Phonshop Of Mr.KOY មានជួសជុលនិងលក់ទូរសព្ទដែ

05/01/2024
បច្ឆិមពុទ្ធវចន:យោ វោ អានន្ទ មយា ធម្មោ ច វិនយោ ច ទេសិតោ បញ្ញត្ដោ   ម្នាលអានន្ទ សភាវៈឯណា  គឺព្រះធម៌ក្ដី ព្រះវិន័យក្ដី ដែលត...
24/11/2023

បច្ឆិមពុទ្ធវចន:
យោ វោ អានន្ទ មយា ធម្មោ ច វិនយោ ច ទេសិតោ បញ្ញត្ដោ ម្នាលអានន្ទ សភាវៈឯណា គឺព្រះធម៌ក្ដី ព្រះវិន័យក្ដី ដែលតថាគតបានសម្ដែងហើយ បានបញ្ញត្ដហើយដល់អ្នកទាំងឡាយ។
សោ វោ មមច្ចយេន សត្ថា សភាវៈគឺព្រះធម៌និងព្រះវិន័យនោះ លុះអំណើះអំពី​តថាគត ទៅហើយនឹងបានជាគ្រូប្រៀនប្រដៅនូវអ្នកទាំងឡាយ។
យោ កោចិ អានន្ទ ភិក្ខុ វា ភិក្ខុនី វា ឧបាសកោ វា ឧបាសិកា វាធម្មានុធម្មប្បដិបន្នោ វិហរតិ សាមីចិ បដិបន្នោ អនុធម្មចារី។
ម្នាលអានន្ទ បុគ្គលឯណាមួយគឺភិក្ខុក្ដី ភិក្ខុនីក្ដី ឧបាសកក្ដី ឧបាសិកាក្ដី ជាអ្នកប្រតិបត្ដិ នូវធម៌ វិន័យតាមសមគួរដល់ធម៌វិន័យ ជាអ្នកប្រតិបត្ដិដោយសេចក្ដីគោរពកោត ក្រែងដល់ ធម៌វិន័យ ប្រព្រឹត្ដ តាមធម៌វិន័យជាប្រក្រតី។
សោ តថាគតំ សក្ករោតិ គរុករោតិ មានេតិ បូជេតិ បរមាយ បូជាយ បតិបត្ដិ បូជាយបុគ្គលទាំងអស់នោះបានឈ្មោះថា ធ្វើសក្ការៈនឹងតថាគតធ្វើនូវសេចក្ដីគោរព​តថាគត រាប់អាននូវតថាគត បូជានូវតថាគត ដោយបតិបត្ដិបូជា ជាបូជាយ៉ាងក្រៃលែង។
ហន្ទទានិ ភិក្ខវេ អាមន្ដិយាមិ វោ ភិក្ខវេ ខយវយធម្មា សង្ខារា អប្បមាទេន សម្បាទេថាតិ ឥទម្បច្ឆិមពុទ្ធវចនំ ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ តថាគត នឹងផ្ដាំនូវអ្នក ទាំងឡាយ ឱ្យបាន ដឹង គ្រប់គ្នា នែភិក្ខុទាំងឡាយ សង្ខារទាំងឡាយមានកិរិយាអស់ទៅ និង សាបសូន្យទៅជាធម្មតា អ្នករាល់គ្នាចូរញ៉ាំងប្រយោជន៍ឱ្យដល់ព្រមដោយអប្បមាទៈ គឺការមិនបណ្ដែតបណ្ដោយ ក្នុងធម៌វិន័យពាក្យប្រៀនប្រដៅមានប្រមាណប៉ុណ្ណេះជាដើម នេះឈ្មោះថាបច្ឆិមពុទ្ធវចនៈ ជាពាក្យផ្ដាំពៅ បំផុតរបស់ព្រះពុទ្ធជាម្ចាស់(នៃយើង)។
ឧភិន្នមន្ដរេ យំ វុត្ដំ ឯតំ មជ្ឈិមពុទ្ធវចនំ ពាក្យប្រដៅឯណា ដែលទ្រង់ត្រាស់​ពោល​ជាចន្លោះនៃបឋមពុទ្ធវចនៈ និងបច្ឆិមពុទ្ធវចនៈទាំងពីរនេះ ពាក្យប្រដៅនោះឈ្មោះថា មជ្ឈិមពុទ្ធវចនៈ គឺពាក្យប្រដៅជាកណ្ដាលរបស់ព្រះពុទ្ធជាបរមគ្រូ(នៃយើង)។

វិបត្តិនៃឧបាសក ៥យ៉ាង»ធម្មជាតិ​ដែល​ញ៉ាំង​សីល​និង​អាជីវ​ធម៌​នៃ​ឧបាសក​ឲ្យ​វិនាស​ឈ្មោះ​ថា “ វិបត្តិ” វិបត្តិ​នោះ​មាន​ ៥យ៉ាង​...
25/10/2023

វិបត្តិនៃឧបាសក ៥យ៉ាង»
ធម្មជាតិ​ដែល​ញ៉ាំង​សីល​និង​អាជីវ​ធម៌​នៃ​ឧបាសក​ឲ្យ​វិនាស​ឈ្មោះ​ថា “ វិបត្តិ” វិបត្តិ​នោះ​មាន​ ៥យ៉ាង​គឺ​៖
១-អស្សទ្ធោ ហោតិ ឧបាសក​មិនជឿ​គុណ​ព្រះ​រតន​ត្រ័យ។
២-ទុស្សីលោ ហោតិ ឧបាសក​ទ្រុស្ត​សីល​។
៣-កោតុហលមង្គលិកោ ហោតិ ឧបាសក​ប្រកប​ដោយ​មង្គល​ភ្ញាក់​ផ្អើល​។
៤-មង្គលំ បច្ចេតិ នោ កម្មំ ឧបាសក​ប្រកាន់​ជឿ​ថា មង្គល​មាន​ឫក្ស​ពារ​វេលា​ជា​ដើម​ឲ្យ​ផល មិន​ប្រកាន់​ជឿ​ថា​កម្ម​កុសល និង​អកុសល ឲ្យ​ផល​ឡើយ។​
៥-ឥតោ ច ពហិទ្ធា ទក្ខិណេយ្យំ គវេសតិ តត្ថ ច បុព្វការំ ករោតិ ឧបាសក​សែ្វង​រក​តែ​ទក្ខិណេយ្យ​បុគ្គល គឺបដិគ្គាហកៈ​អ្នក​ទទួល​ទាន​ខាង​ក្រៅ​ព្រះ​ពុទ្ធសាសនា ហើយ​ធ្វើ​នូវ​ទាន​ដល់​ទក្ខិណេយ្យ​បុគ្គល​​ខាង​​ក្រៅ​​ព្រះ​​ពុទ្ធសាសនា​​នោះ។
ឧបាសក​ឯណា ប្រកប​ដោយ​វិបត្តិ ៥យ៉ាង​នេះ ត្រង់​វិបត្តិ​ឯណា​មួយ​ហើយ ឧបាសក​នោះ​ឈ្មោះថា “ ឧបាសក​ចណ្ឌាល” គឺ​ឧបាសក​ដូច​ជា​មនុស្ស​ចណ្ឌាល​ផង ឈ្មោះ​ថា “ ឧបាសក​មលៈ” គឺ​ឧបាសក​មាន​ធម៌​មន្ទិល​សៅ​ហ្មង​ផង ឈ្មោះ​ថា “ ឧបាសកបដិកិដ្ឋៈ” គឺ ឧបាសក​ដែល​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​លោក​តិះ​ដៀល​ផង។​
(ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​គិហិ​បដិបត្តិ​ពិស្តារ របស់ ម.ឧ កៅ-ឈឺន)

Address

Takeo, Provine
Takeo

Telephone

0976678883

Website

Alerts

Be the first to know and let us send you an email when Phonshop Of Mr.KOY posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Phonshop Of Mr.KOY:

Share

Category