08/09/2023
លិខិតជូនដំណឹង
ស្ថានីយទូរទស្សន៍ ភីអិនអិន សូមជម្រាបជូនដំណឹងដល់ម្ចាស់ទំព័រហ្វេសប៊ុក BM Movies និង ទំព័រហ្វេសប៊ុកមួយចំនួនទៀត សូមបញ្ឈប់រាល់សកម្មភាពលួចចម្លង និងសូមលុបមាតិការឿងភាគខ្មែរ «ប្រហុកស្រែ ស្នេហ៍ខ្ញុំ» របស់ស្ថានីយទូរទស្សន៍ ភីអិនអិន ចេញពីទំព័រហ្វេសប៊ុករបស់ខ្លួនជាបន្ទាន់ចាប់ពី ពេលទទួលបានលិខិតជូនដំណឹងនេះតទៅ ពីព្រោះសកម្មភាពលួចចម្លងយកទៅធ្វើអាជីវកម្មបែបនេះធ្វើ ឲ្យប៉ះពាល់និងខូចខាតដល់ក្រុមហ៊ុនរបស់យើងខ្ញុំយ៉ាងខ្លាំង។
ក្នុងករណីដែលម្ចាស់ហ្វេសប៊ុកទាំងនោះនៅតែបន្តការលួចចម្លង និងមិនព្រមលុបមាតិកាដូចដែល បានរៀបរាប់ខាងលើទេនោះ ក្រុមហ៊ុនយើងខ្ញុំនឹងចាត់វិធានការទៅតាមនីតិវិធីច្បាប់ជាធរមាន៕